ការប្រកួតប្រជែងការសរសេរ និងការនិយាយ សម្រាប់ខែមិថុនា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

Writing contest

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមប្រជាជនគោលដៅ សមាជិកបណ្តាញ និងប្រធាន   បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមបំលែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមបញ្ជូនអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ សម្លេងថត វីដេអូថត ឬ ការឆ្លើយនូវសំណួររយៈពេល០៥ នាទីដោយផ្ទាល់តាមទូរស័ព្ទ លើប្រធានបទជម្រើសដូចខាងក្រោម។ អ្នកចូលរួមអាចធ្វើការជ្រើសរើសឆ្លើយសំណួរណាមួយក្នុងចំណោមសំណួរទាំងពីរ។

សំណួរទី ១៖   តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា   ដែលបានប្រារព្ធកាលពីថ្ងៃទី១២  ដល់ ២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ

សំណួរទី ២៖   តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ    ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគ    អេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ?

រង្វាន់ផ្តល់ជូន

ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

 ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និង/ឬ ទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម។ បញ្ចប់ការទទួលត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org

Find Us on Facebook