អត្ថបទពេញនិយម

វិធីធ្វើម្ហូបខ្មែរ​អាមុក

វិធីធ្វើម្ហូបខ្មែរ​អាមុក

យកត្រី​មក​ពន្លះសាច់​យក​ឆឹ្អង​ចេញ​ហើយ​ហាន់ជា​បន្ទះ​ស្តើងៗ ស្លឹកគ្រៃ​​ រមៀត​ ខ្ជាយ ​ខ្ទឹមស ​ម្ទេសក្រៀម ​អំបិល​ ត្រូវបុក​លាយ​ជាមួយគ្នា​​ឲ្យម៉ដ្ឋ​​រួច​បារ​ដាក់​​មក​ក្នុងចាន​សាច់ត្រី​។

តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

ការរួមភេទជាច្បាប់ធម្មជាតិរបស់បុរសស្រ្តីដែលកើតមកហើយតែងតែមានគូនិងឈានដល់ការរួមភេទ។ កត្ដាសំខាន់ តើពួកគេត្រូវការវាស្ថិតនៅក្នុង អានបន្ដ

អានបន្ដ

ការប្រកួតប្រជែងការសរសេរ និងការនិយាយ

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមគោលដៅ រួមមាន៖ ក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមប្លែងភេទ និងសមាជិកបណ្តាញរបស់ពួកគេ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ ដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។ សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ ឬ អង់គ្លេស ចំនួនពី ៣០០–៤០០ ពាក្យ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត រយៈពេល០៥នាទី លើប្រធានបទ “តើហេតុអ្វីបានជាអ្នកគិតថា បញ្ហាសិទ្ធិមនុស្សមានសារៈសំខាន់សំរាប់ក្រុមមគោលដៅដែលត្រូវតែដឹង?”។ រង្វាន់ផ្តល់ជូន ជ័យលាភីចំនួនបី(០៣)រូប រួមមាន៖ លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។ ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និងទូរស័ព្ទទំនាក់ទំនងខាងក្រោម ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច។ ទំនាក់ទំនងព័ត៌មាន សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org។

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក