កងក្រោមស្បែក

implanon2

កងក្រោមស្បែកជាកូនបំពង់តូចមួយដែលមានជាតិអ័រម៉ូនប្រូសេស្ទីន ហើយត្រូវបានគេស៊កបញ្ចូលទៅក្រោមស្បែកនៃដើមដៃ។ កងក្រោមស្បែកមិនមានអ័រម៉ូនអឺស្ត្រូសែនទេ ដូច្នេះអ្នកដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និង ស្រ្តីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដែលមានអឺស្ត្រូសែន ក៏អាចប្រើប្រាស់កងដាក់ក្រោមស្បែកនេះបានដែរ។

កងនេះអាចការពារការមានផ្ទៃពោះបានពី ៣ទៅ៥ឆ្នាំ អាស្រ័យទៅតាមប្រភេទនៃកង (Implanon​ ការពារបាន៣ឆ្នាំ និង​Jardelleការពារបាន៥ឆ្នាំ)។ តម្រូវឲ្យអ្នកទៅជួបអ្នកផ្តល់សេវាដើម្បីស៊កបញ្ចូល ឬធ្វើការដកកងក្រោមស្បែកនេះចេញឬនៅពេលអ្នកមានបញ្ហា ឬសំណួរណាមួយ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។

របៀបប្រើ៖

  • ចាប់ផ្ដើមស៊កបញ្ចូលលើកដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៧ នៃវដ្ដឈាមរដូវ
  • អាចស៊កបញ្ចូលបានភ្លាមៗបន្ទាប់ពីសម្រាលកូនរួច

ចាប់ផ្ដើមភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមប្រើក្នុងអំឡុងពេល ៧ថ្ងៃក្រោយពេលរំលូត ឬរលូតស្អាត នោះអ្នកមិនចាំបាច់ ប្រើនូវមធ្យបាយបម្រុងឡើយ។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក