តើការធ្លាក់ស គឺជាអ្វី?

តើការធ្លាក់ស គឺជាអ្វី?
តើការធ្លាក់សជាបញ្ហាធម្មតា ឫ មិនធម្មតា?

Periods-health1ស្រ្តីយើងតែងតែកើតមាននូវការធ្លាក់សតាមទ្វារមាស។ ការធ្លាក់សអាចចែកជា២ប្រភេទ៖ការធ្លាក់សធម្មតា (តាមធម្មជាតិ) និងការធ្លាក់សដោយសារមានជំងឺ។ ការធ្លាក់សធម្មតាកើតមានចំពោះស្រ្តីក្នុងវ័យបន្តពូជដែលមានធ្លាក់សតាមទ្វារមាសលាយជាមួយទឹករំអិលថ្លាៗស្អិត។វាអាចកើតពេលជិតមករដូវឬកំឡុងពេលមានវដ្តឈាមរដូវ។ ករណីស្រ្តីខ្លះអាចកើតមានដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើតជាតិអ័រម៉ូនហើយវាអាចកើតមានចំពោះស្រ្តីដែលមានផ្ទៃពោះផងដែរ។ ការធ្លាក់សដោយសារមានជំងឺ ដែលបង្កដោយបាក់តេរីម៉្យាង ដែលបណ្តាល ឲ្យធ្លាក់សច្រើនជាងធម្មតា តែវាមានធំក្លិនខុសពីការធ្លាក់សធម្មតាខ្លះមានសណ្ឋានខាប់ដុំៗសភាពជាពពុះៗជួនកាលមានរមាស់តិចឫខ្លាំងខ្លះមានសភាពដូចខ្ទុះពណ៌លឿងអាចមានការឈឺចាប់ក្នុងពេលរួមភេទឈឺចាប់ពេលនោមក្រហាយផ្សានោមញឹកជួនកាលរម៉ាស់នៅកន្លែងរន្ធនោម។ ការធ្លាក់សខ្លះបណ្តាលមកពីស្រ្តីខ្វះអនាម័យប្រដាប់ភេទឬប្រើទឹកថ្នាំសំអាតទ្វារមាសញឹកញាប់ឬប្រើថ្នាំផ្សះរយៈពេលយូរជាដើម។បើសិនជាមានអារម្មណ៍ការធ្លាក់សមានសភាពខុសប្រក្រតីប្រញាប់ទាក់ទងគ្រូពេទ្យឬទាក់ទងមកក្រុមការងារស្មាតហ្គឺលដែលនៅជិតអ្នក តាមរយៈលេខ ០៦៩៤៩៩០៧៩។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក