ការប្រកាសលទ្ធផល: ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែ ឧសភា

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន០២ រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែឧសភា ឆ្នាំ២០១៧។ ជ័យលាភី ០១រូប មកពីខេត្ត កំពង់ចាម និង០១រូបទៀតមកពីរាជធានីភ្នំពេញ។

  • ប្រធានបទ៖ “ការរើសអើង និងការមាក់ងាយចំពោះក្រុមប្រជាជនគោលដៅកើតមានស្ទើរគ្រប់ទីកន្លែងនៅកម្ពុជា។ ចូរអ្នករៀបរាប់ពីបទពិសោធន៍ពាក់ព័ន្ធនិងបញ្ហានេះ និងពន្យល់ថាតើអ្នកអាចចូលរួមដោះស្រាយបញ្ហានេះយ៉ាងដូចមេ្តច?”។
  • ការបរិច្ឆេទ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
  • ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0២រូប និងផ្តល់រង្វាន់សំរាប់អ្នកនៅរាជធានីភ្នំពេញ និងបញ្ជូនរង្វាន់តាមរថយន្តសំរាប់ជ័យលាភីនៅតាម     បណ្តាលខេត្ត/ក្រុង។
  • ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org

ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០២ រូប សំរាប់ការប្រកួតប្រជែងប្រចាំខែ ឧសភា

ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត
លោកស្រី តាំង ចាន់គន្ធា សមាជិកបណ្តាញ SmartGirl ភ្នំពេញ
លោក ចាន់ ស័ង អ្នកអប់រំសហគមន៍ (MHC) កំពង់ចាម

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក