តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

Vaginal-sexតើអ្វីជាការរួមភេទដោយសុវត្ដិភាព?
ការរួមភេទជាច្បាប់ធម្មជាតិរបស់បុរសស្រ្តីដែលកើតមកហើយតែងតែមានគូនិងឈានដល់ការរួមភេទ។ កត្ដាសំខាន់ តើពួកគេត្រូវការវាស្ថិតនៅក្នុងស្ថានភាពបែបណា។ ចាប់ផ្តើមឈានដល់ពេលពេញវ័យពួក គេតែងតែចង់ដឹង ចង់ឮ ចង់សាកអ្វីដែលប្លែកៗទៅតាមបរិយាកាសដែលនៅជុំវិញខ្លួនរបស់ពួកគេ ជាពិសេសភាពទំនាក់ទំនាក់ទំនង សេចក្តីសេ្នហា និងការរួមភេទ។ បុរសស្រ្តី ខ្លះចាប់ផ្តើមការរួមភេទពីព្រោះការស្រឡាញ់ ខ្លះចាប់ផ្តើមការរួមភេទពីព្រោះ ចំណង់ និងខ្លះទៀតពីព្រោះមានតម្រូវការផ្សេងៗ(សេដ្ឋកិច្ច ឫដោះដូរជាមួយអ្វីផ្សេងៗ) ដូច្នេះពួកគេត្រូវការស្វែងរក ឫធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការនិង ចំណង់របស់ពួកគេដែលអាចធ្វើបាន។ អ្នកធ្លាប់បានគិតថាទង្វើក្នុងការបំពេញ តម្រូវការនិងចំណង់ទាំងនោះមានសុវត្ថិភាពអំពីផលប៉ះពាល់ក្នុងការឆ្លងមេរោគអេដស៍ កាមរោគ ឫការមានកូនដោយ មិនបានគ្រោងទុកដែរឫទេ? តើអ្នកនឹងដោះស្រាយបញ្ហាដោយរបៀបណាបើសិនជាបញ្ហាទាំងនោះកើតឡើងចំពោះរូបអ្នក និងដៃគូរបស់អ្នក?

ទោះជាអ្នកធ្លាប់គិតឫHIV and AIDs មិនធ្លាប់គិតក៏នៅមិនទាន់ហួសពេលក្នុងការគិតថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យការរួមភេទ របស់អ្នកប្រកបដោយសុវត្ថិភាព?
ការរួមភេទដោយសុវត្ថិភាពមានន័យថា ជាការរួមភេទដែលបានការពារការចម្លងជំងឺកាមរោគ/មេរោគអេដស៍ ការមានកូនដោយចៃដន្យតាមរយៈការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវរាល់ពេលរួមភេទឬការស្មោះស្ម័គ្រមួយទល់នឹងមួយ (ជឿជាក់ថាដៃគូរបស់អ្នកស្មោះត្រង់ដោយមិនមានដៃគូររួមភេទដទៃទៀត)។ ជៀសវាងការប្រើប្រាស់ គ្រឿងញៀន/គ្រឿងស្រវឹងមុនពេលរួមភេទដែលអាចធ្វើឲ្យអ្នកភ្លេចភ្លាំងស្មារតី(មិនបានប្រើស្រោមអនាម័យឫ ប្រើមិនបាន ត្រឹមត្រូវ)ឬប្រើប្រាស់ឧបករណ៍រួមភេទដែលមានគ្រោះថ្នាក់ធ្វើឲ្យអ្នកប្រឈមនឹងការចម្លងជំងឺកាមរោគ/មេរោគអេដស៍។

ដើម្បីការពារខ្លួនអ្នកពីផលប៉ះពាល់ខាងលើអ្នកត្រូវ៖

  • -font-b-Stretchy-b-font-Medical-font-b-Material-b-font-Soft-Time-Delay-Penisប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ និងជាប់លាប់រួមជាមួយនឹងមធ្យោបាយពន្យារកំណើតទំនើបណាមួយ (ឧ. ប្រើថ្នាំគ្រាប់ ពន្យារកំណើត ជាប្រចាំ និងប្រើស្រោមអនាម័យរាល់ពេលរួមភេទ)
  • អ្នកមិនត្រូវប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងមុនពេលរួមភេទ
  • មិនត្រូវប្រើប្រាស់ឧបករណ៍ដែលមានគ្រោះថ្នាក់ ដូចជាស្រោមអនាម័យមានបន្លា លិង្គសម្បនិមិត្ដ
  • មានដៃគូរួមភេទស្មោះមួយទល់នឹងមួយ
  • ប្រសិនបើអ្នកគិតថាអ្នកមានភាពប្រឈមនឹងការចម្លងជំងឺកាមរោគ/មេរោគអេដស៍។អ្នកគួរតែទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ និងកាមរោគ នៅក្លឹបស្មាតហ្គឺល មណ្ឌលសុខភាព មន្ទីរពេទ្យ ឬគ្លីនិកអង្គការ ដែលនៅជិត។

ប្រសិនបើអ្នកប្រើប្រាស់ស្រោមអនាម័យមិនជាប់លាប់ ឫមិនបានត្រឹមត្រូវរាល់ពេលរួមភេទ អ្នកអាចនឹងមានកូន ដោយមិនបានគ្រោងទុក(មានកូនដោយចៃដន្យ) និងប្រឈមទៅនឹងការចម្លងជំងឺកាមរោគ/មេរោគអេដស៍ ប្រសិនបើអ្នករួមភេទដោយមិនបានការពារ។

113012-spotlight-large

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក