តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

 

  1. តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

1.1 តើមេរោគអេដស៍គឺជាអ្វី?

មេរោគអេដស៍គឺជាប្រភេទវីរុសដែលទៅបំផ្លាញ ឬធ្វើឱ្យមុខងារកោសិកាប្រព័ន្ធការពារ រាងកាយរបស់មនុស្សលែងមានដំណើរការ។ ការផ្ទុកមេរោគអេដស៍នឹងវិវត្តន៍ទៅរកការចុះខ្សោយនូវ ប្រព័ន្ធការនៃររាងកាយមនុស្សដែលមិនអាចឱ្យមនុស្សមានលទ្ធភាពក្នុងការការពារខ្លួនពីជំងឺឬមេរោគនានាបាន។ភាសាដែលសាមញ្ញមេរោគអេដស៍គឺជា វីរុសដែលធ្វើឱ្យភាពស៊ាំរបស់សារពាង្គកាយ ចុះខ្សោយ។

1.2 តើជំងឺអេដស៍គឺជាអ្វី?

ចង្កោមរោគសញ្ញាដែលកើតក្រោយពីភាពស៊ាំរបស់សារពាង្គកាយចុះខ្សោយ។

ជំងឺអេដស៍គឺយោងទៅរកដំណាក់កាលចុងក្រោយនៃអ្នកផ្ទុកមេរោគអេដស៍កំណត់បានដោយសារការលេចឡើងនូវជំងឺឱកាសនិយមណាមួយក្នុងចំណោមជំងឺឱកាសនិយមច្រើនជាង ២០ ឬដែលមាន ទំនាក់ទំនងជាមួយនឹងជំងឺមហារីក។

ប្រសិនបើមិនទទួលបានការព្យាបាលទេ  មេរោគអេដស៍នៅតែបន្ដធ្វើឲ្យប្រព័ន្ធការពារ រាង្គកាយចុះខ្សោយជាលំដាប់។ ប្រការនេះធ្វើឲ្យរាង្គកាយងាយរងគ្រោះទៅនឹងជំងឺមួយចំនួននៃជំងឺ ឱកាសនិយមទាំងអស់ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស។ នៅក្នុងដំណាក់កាលនេះ គេហៅថា កើតជំងឺអេដស៍។ មេរោគផ្សេងៗដែលកំរនឹងធ្វើឲ្យមនុស្សដែលមានប្រព័ន្ធ ការពាររាង្គកាយមាំមួនមាន ជំងឺនោះ ពេលនេះវាចាប់ផ្ដើមធ្វើឲ្យមនុស្ស ដែលមានប្រព័ន្ធការពារចុះខ្សោយមានជំងឺ ហើយជំងឺ ប្រភេទនេះត្រូវបានគេហៅថាជាជំងឺឱកាសនិយម។ ខណៈដែលប្រព័ន្ធការពាររាង្គកាយកាន់តែ ទ្រុធទ្រោមទៅៗនោះការប្រឈមមុខនឹងសេចក្ដីស្លាប់ ដោយសារជំងឺឱកាសនិយមកាន់តែមានច្រើន ឡើងៗ។នៅក្នុងដំណាក់កាលនេះ ប្រព័ន្ធភាពស៊ាំរបស់មនុស្សមានការចុះខ្សោយជាខ្លាំង ហើយអ្នក នឹងមានឱកាសឆ្លង ឬកើតជំងឺឱកាសនិយម នៅពេលដែលកោសិការCD4 របស់អ្នកថយចុះក្រោម ២០០។ នៅដំណាក់កាលនេះ អ្នកត្រូវបានគេកំណត់ថា កើតជំងឺអេដស៍។

ក្នុងករណីដែលមិនបានទទួលការព្យាបាលទេ ជាទូទៅមេរោគអេដស៍ត្រូវប្រើរយៈពេល ពី៨ ទៅ១០ឆ្នាំ មុនពេលវិវត្ដទៅរកជំងឺអេដស៍ អាស្រ័យទៅលើស្ថានភាពសុខភាពរបស់អ្នកជំងឺ។ ប្រសិនបើអ្នកទទួលការព្យាបាល(ART) និងហូបថ្នាំបានទៀងទាត់ និងត្រឹមត្រូវ វានឹងធ្វើឲ្យចំនួនមេរោគ អេដស៍ក្នុងខ្លួនរបស់អ្នកមានការថយចុះ ហើយអ្នកអាចរស់នៅដូចមនុស្សធម្មតា៕

ឯកសារយោងៈ

https://www.aids.gov

https: //www.uncares.org

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក