ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់ពន្យារកំណើត

Injectables

ថ្នាំចាក់ពន្យារកំណើត ប្រភេត ដេប៉ូ មេដ្រុកស៊ី ប្រូសេស្ទេរ៉ូន អាសេតាត (ឌីអឹមភីអេ) មានប្រូសេស្ទីនដូចគ្នាទៅនឹង អ័រម៉ូនប្រូសេស្ទីនធម្មជាតិនៅក្នុងខ្លួនស្ត្រីដែរ។ ថ្នាំនេះមិនមានអឺស្ត្រូសែនទេ ដូច្នេះអ្នកដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និង ស្រ្តីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដែលមានអឺស្ត្រូសែន ក៏អាចប្រើប្រាស់ថ្នាំចាក់នេះបានដែរ។

ការប្រើថ្នាំចាក់ម្តងអាចការពារការមានផ្ទៃពោះបានរហូតទៅដល់ ៣ខែ ហើយវាមានប្រសិទ្ធភាពខ្ពស់ទៀតផង។ មធ្យោបាយនេះ ត្រូវបានចាក់ចូលទៅក្នុងសាច់ដុំ ហើយអ័រម៉ូននឹងបញ្ចេញដោយយឺតៗ ចូលទៅក្នុងចរន្តឈាម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចទិញ ឬក៏ប្រើប្រាស់ថ្នាំនេះដោយខ្លួនឯងបានទេ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។

របៀបប្រើ៖

  • ចាប់ផ្ដើមចាក់ថ្នាំលើកទី ១ ដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៥ នៃវដ្ដឈាមរដូវ
  • ចាប់ផ្ដើមភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមប្រើ ក្នុងអំឡុងពេល ៧ថ្ងៃក្រោយពេលរំលូត ឬរលូតស្អាត នោះអ្នកមិនចាំបាច់ ប្រើនូវមធ្យោបាយបំរុងឡើយ
  • ត្រឡប់មកចាក់ថ្នាំអោយបានទៀងទាត់ រៀងរាល់៣ខែម្តង

 

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក