តើអ្វីទៅជា កងដាក់ក្នុងស្បូន?

តើអ្វីទៅជា កងដាក់ក្នុងស្បូន?

iud

កងដាក់ក្នុងស្បូនមានរាងតូច ធ្វើអំពីប្លាស្ទិច និងស្ពាន់ព័ទ្ធជុំវិញដែលអាចបត់បែនបាន។ គេដាក់បញ្ចូលកងទៅក្នុងស្បូនរបស់ស្ដ្រីតាមទ្វារមាស។ វាមិនមានសារធាតុអរម៉ូន ដែលអាចប្រើទាំងស្ដ្រីនៅកំពុង បំបៅដោះកូន និងស្ដ្រីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដោយអរម៉ូនអឺស្ដ្រូសែន។

 

កងដាក់ក្នុងស្បូនអាចការពារការមានផ្ទៃពោះរហូតដល់១០ឆ្នាំ។ វាតម្រូវឲ្យអ្នកទៅជួបជាមួយគ្រូពេទ្យដែលជាអ្នកផ្ដល់សេវាដើម្បី ដាក់ ឬដកចេញប្រសិនបើមានបញ្ហាឬពេលដែលអ្នកចង់មានកូន។ សូមទំនាក់ទំនងទៅក្លឹបស្មាតហ្គឺល ឬបុគ្គលិកណាម្នាក់ក្នុងក្លឹបរបស់យើង ដើម្បីធ្វើការបញ្ជូនអ្នកទៅជួបជាមួយគ្រូពេទ្យជំនាញ ដែលអាចជួយអ្នកក្នុងការជ្រើសរើស វិធីសាស្ដ្រដ៏សមស្របសម្រាប់អ្នក។ វាមិនចំណាយរយៈពេលយូរ និងថវិកាច្រើនទេសម្រាប់ការប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។

 

របៀបប្រើៈ

  • ចាប់ផ្ដើមប្រើនៅចន្លោះថ្ងៃទី១ និងថ្ងៃទី១២នៃវដ្ដរដូវរបស់អ្នក
  • អាចប្រើបានភ្លាមៗបន្ទាប់ពីសម្រាលកូន
  • ចាប់ផ្តើមប្រើប្រាស់នៅក្នុង 7 ថ្ងៃនៃការរលូតកូនឬការរំលូតកូន,បន្ទាប់ពី7 ថ្ងៃ ត្រូវការប្រើវិធីសាស្រ្តបម្រុងទុក
  • អាចត្រូវបានដាក់ភ្លាមបន្ទាប់ពីអ្នករួមភេទដោយមិនបានការពារ (កងដាក់ក្នុងស្បូនអាចប្រើជាមធ្យោបាយ បញ្ឈប់កំណើតបន្ទាន់)

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក