អ្វីជាការបង្ការទ្វេេដង?​

4-FAN smal backgroundជាយុទ្ធិសាស្ដ្រដើម្បីការពារទាំងការចម្លង មេរោគអេដស៍ និង កាមរោគ និង ការមានផ្ទៃពោះដោយចៃដន្យ តាមរយៈការប្រើស្រោមអនាម័យរួមជាមួយនឹងមធ្យោបាយពន្យារកំណើតមួយផ្សេងទៀត (ជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតពីរមុខក្នុងពេលតែមួយ) ឬជៀសវាងសកម្មភាពផ្លូវភេទដែលប្រឈម។

ក. ស្រោមអនាម័យគឺមធ្យោបាយពន្យារកំណើតតែមួយគត់ ដែលអាចការពារការមានផ្ទៃពោះ និង ការចម្លងជំងឺកាមរោគ/មេរោគអេដស៍។

ខ. មធ្យោបាយពន្យារកំណើតផ្សេងទៀតដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និង មធ្យោបាយបញ្ឈប់កំនើត មិនអាចការពារការចម្លងជំងឺកាមរោគ/មេរោគអេដស៍ បានទេ។

គ. ការប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតផ្តល់នូវការការពារទ្វេដងក្នុងការមានផ្ទៃពោះដែលមិនចង់បាន។

ឃ. មធ្យោបាយពន្យារកំណើតផ្សេងទៀត ក៏ត្រូវបានគេប្រើដែរ ប្រសិនបើបុគ្គល ឬដៃគូរបស់ ពួកគេមិនមានឆ្លងមេរោគអេដស៍ ហើយមានភាពស្មោះស្ម័គ្រមួយទល់នឹងមួយ។ បើមិនដូចច្នេះទេអ្នកគួរតែប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតជាប្រចាំ។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក