តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

តើអ្វីជាការរួមភេទដោយសុវត្ដិភាព?

ការរួមភេទជាច្បាប់ធម្មជាតិរបស់បុរសស្រ្តីដែលកើតមកហើយតែងតែមានគូនិងឈានដល់ការរួមភេទ។ កត្ដាសំខាន់ តើពួកគេត្រូវការវាស្ថិតនៅក្នុង អានបន្ដ

អានបន្ដ

តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

មេរោគអេដស៍គឺជាប្រភេទវីរុសដែលទៅបំផ្លាញ ឬធ្វើឱ្យមុខងារកោសិកាប្រព័ន្ធការពារ រាងកាយរបស់មនុស្សលែងមានដំណើរការ។ ការផ្ទុកមេរោគអេដស៍នឹងវិវត្តន៍ទៅរកការចុះខ្សោយ

អានបន្ដ

អ្វីជាការបង្ការទ្វេេដង?​

ជាយុទ្ធិសាស្ដ្រដើម្បីការពារទាំងការចម្លង មេរោគអេដស៍ និង កាមរោគ និង ការមានផ្ទៃពោះដោយចៃដន្យ តាមរយៈការប្រើស្រោមអនាម័យរួមជាមួយនឹងមធ្យោបាយពន្យារកំណើតមួយផ្សេងទៀត (ជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតពីរមុខក្នុងពេលតែមួយ) ឬជៀសវាងសកម្មភាពផ្លូវភេទដែលប្រឈម។ ក. ស្រោមអនាម័យគឺមធ្យោបាយពន្យារកំណើតតែមួយគត់ ដែលអាចការពារការមានផ្ទៃពោះ និង ការចម្លងជំងឺកាមរោគ/មេរោគអេដស៍។ ខ. មធ្យោបាយពន្យារកំណើតផ្សេងទៀតដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និង មធ្យោបាយបញ្ឈប់កំនើត មិនអាចការពារការចម្លងជំងឺកាមរោគ/មេរោគអេដស៍ បានទេ។ គ. ការប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតផ្តល់នូវការការពារទ្វេដងក្នុងការមានផ្ទៃពោះដែលមិនចង់បាន។ ឃ. មធ្យោបាយពន្យារកំណើតផ្សេងទៀត ក៏ត្រូវបានគេប្រើដែរ ប្រសិនបើបុគ្គល ឬដៃគូរបស់ ពួកគេមិនមានឆ្លងមេរោគអេដស៍ ហើយមានភាពស្មោះស្ម័គ្រមួយទល់នឹងមួយ។ បើមិនដូចច្នេះទេអ្នកគួរតែប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតជាប្រចាំ។

អានបន្ដ

តើអ្វីទៅជា កងដាក់ក្នុងស្បូន?

តើអ្វីទៅជា កងដាក់ក្នុងស្បូន?

កងដាក់ក្នុងស្បូនមានរាងតូច ធ្វើអំពីប្លាស្ទិច និងស្ពាន់ព័ទ្ធជុំវិញដែលអាចបត់បែនបាន។ គេដាក់បញ្ចូលកងទៅក្នុងស្បូនរបស់ស្ដ្រីតាមទ្វារមាស។ វាមិនមានសារធាតុអរម៉ូន ដែលអាចប្រើទាំងស្ដ្រីនៅកំពុង បំបៅដោះកូន និងស្ដ្រីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដោយអរម៉ូនអឺស្ដ្រូសែន។   កងដាក់ក្នុងស្បូនអាចការពារការមានផ្ទៃពោះរហូតដល់១០ឆ្នាំ។ វាតម្រូវឲ្យអ្នកទៅជួបជាមួយគ្រូពេទ្យដែលជាអ្នកផ្ដល់សេវាដើម្បី ដាក់ ឬដកចេញប្រសិនបើមានបញ្ហាឬពេលដែលអ្នកចង់មានកូន។ សូមទំនាក់ទំនងទៅក្លឹបស្មាតហ្គឺល ឬបុគ្គលិកណាម្នាក់ក្នុងក្លឹបរបស់យើង ដើម្បីធ្វើការបញ្ជូនអ្នកទៅជួបជាមួយគ្រូពេទ្យជំនាញ ដែលអាចជួយអ្នកក្នុងការជ្រើសរើស វិធីសាស្ដ្រដ៏សមស្របសម្រាប់អ្នក។ វាមិនចំណាយរយៈពេលយូរ និងថវិកាច្រើនទេសម្រាប់ការប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។   របៀបប្រើៈ ចាប់ផ្ដើមប្រើនៅចន្លោះថ្ងៃទី១ និងថ្ងៃទី១២នៃវដ្ដរដូវរបស់អ្នក អាចប្រើបានភ្លាមៗបន្ទាប់ពីសម្រាលកូន ចាប់ផ្តើមប្រើប្រាស់នៅក្នុង 7 ថ្ងៃនៃការរលូតកូនឬការរំលូតកូន,បន្ទាប់ពី7 ថ្ងៃ ត្រូវការប្រើវិធីសាស្រ្តបម្រុងទុក អាចត្រូវបានដាក់ភ្លាមបន្ទាប់ពីអ្នករួមភេទដោយមិនបានការពារ (កងដាក់ក្នុងស្បូនអាចប្រើជាមធ្យោបាយ បញ្ឈប់កំណើតបន្ទាន់)

អានបន្ដ

កងក្រោមស្បែក

កងក្រោមស្បែកជាកូនបំពង់តូចមួយដែលមានជាតិអ័រម៉ូនប្រូសេស្ទីន ហើយត្រូវបានគេស៊កបញ្ចូលទៅក្រោមស្បែកនៃដើមដៃ។ កងក្រោមស្បែកមិនមានអ័រម៉ូនអឺស្ត្រូសែនទេ ដូច្នេះអ្នកដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និង ស្រ្តីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដែលមានអឺស្ត្រូសែន ក៏អាចប្រើប្រាស់កងដាក់ក្រោមស្បែកនេះបានដែរ។ កងនេះអាចការពារការមានផ្ទៃពោះបានពី ៣ទៅ៥ឆ្នាំ អាស្រ័យទៅតាមប្រភេទនៃកង (Implanon​ ការពារបាន៣ឆ្នាំ និង​Jardelleការពារបាន៥ឆ្នាំ)។ តម្រូវឲ្យអ្នកទៅជួបអ្នកផ្តល់សេវាដើម្បីស៊កបញ្ចូល ឬធ្វើការដកកងក្រោមស្បែកនេះចេញឬនៅពេលអ្នកមានបញ្ហា ឬសំណួរណាមួយ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។ របៀបប្រើ៖ ចាប់ផ្ដើមស៊កបញ្ចូលលើកដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៧ នៃវដ្ដឈាមរដូវ អាចស៊កបញ្ចូលបានភ្លាមៗបន្ទាប់ពីសម្រាលកូនរួច ចាប់ផ្ដើមភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមប្រើក្នុងអំឡុងពេល ៧ថ្ងៃក្រោយពេលរំលូត ឬរលូតស្អាត នោះអ្នកមិនចាំបាច់ ប្រើនូវមធ្យបាយបម្រុងឡើយ។

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក