កងក្រោមស្បែក

កងក្រោមស្បែកជាកូនបំពង់តូចមួយដែលមានជាតិអ័រម៉ូនប្រូសេស្ទីន ហើយត្រូវបានគេស៊កបញ្ចូលទៅក្រោមស្បែកនៃដើមដៃ។ កងក្រោមស្បែកមិនមានអ័រម៉ូនអឺស្ត្រូសែនទេ ដូច្នេះអ្នកដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និង ស្រ្តីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដែលមានអឺស្ត្រូសែន ក៏អាចប្រើប្រាស់កងដាក់ក្រោមស្បែកនេះបានដែរ។ កងនេះអាចការពារការមានផ្ទៃពោះបានពី ៣ទៅ៥ឆ្នាំ អាស្រ័យទៅតាមប្រភេទនៃកង (Implanon​ ការពារបាន៣ឆ្នាំ និង​Jardelleការពារបាន៥ឆ្នាំ)។ តម្រូវឲ្យអ្នកទៅជួបអ្នកផ្តល់សេវាដើម្បីស៊កបញ្ចូល ឬធ្វើការដកកងក្រោមស្បែកនេះចេញឬនៅពេលអ្នកមានបញ្ហា ឬសំណួរណាមួយ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។ របៀបប្រើ៖ ចាប់ផ្ដើមស៊កបញ្ចូលលើកដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៧ នៃវដ្ដឈាមរដូវ អាចស៊កបញ្ចូលបានភ្លាមៗបន្ទាប់ពីសម្រាលកូនរួច ចាប់ផ្ដើមភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមប្រើក្នុងអំឡុងពេល ៧ថ្ងៃក្រោយពេលរំលូត ឬរលូតស្អាត នោះអ្នកមិនចាំបាច់ ប្រើនូវមធ្យបាយបម្រុងឡើយ។

អានបន្ដ

សារៈសំខាន់នៃការប្រើប្រាស់ប្រទាលកន្ទុយក្រពើ

សារៈសំខាន់នៃការប្រើប្រាស់ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើជារុក្ខជាតិម្ស៉ាង ដែលប្រឆាំង និង កំចាត់មេរោគ ប្រឆាំងនឹងមេរោគផ្សិត ហើយវាមាន សារៈសំខាន់ជាច្រើនទៀតជាឱសថព្យាបាលរោគ។ យើងអាចប្រើ ប្រទាលកន្ទុយក្រពើតាមវិធីច្រើនបែប ដូចជាកិន ឬក្រឡុកឲ្យម៉ត់រួចយកមកលាបលើស្បែកដើម្បីឲ្យស្បែកស្រស់ថ្លា ធ្វើជាម៉ាសបិតមុខដើម្បីកំចាត់ខ្លាញ់លើផ្ទៃមុខ ហើយយើងក៏អាចបរិភោគវាផងដែរ។​ ប្រទាលកន្ទុយក្រពើអាចព្យាបាល ឬការពារជំងឺមុន និងខ្លាញ់លើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។ ហើយប្រទាលកន្ទុយក្រពើជួយឲ្យ                កោសិកាលូតលាស់បានល្អ និងជួយព្យាបាលស្បែកជ្រាវជ្រួញ បានយ៉ាងឆាប់រហ័ស។

អានបន្ដ

ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់ពន្យារកំណើត ប្រភេត ដេប៉ូ មេដ្រុកស៊ី ប្រូសេស្ទេរ៉ូន អាសេតាត (ឌីអឹមភីអេ) មានប្រូសេស្ទីនដូចគ្នាទៅនឹង អ័រម៉ូនប្រូសេស្ទីនធម្មជាតិនៅក្នុងខ្លួនស្ត្រីដែរ។ ថ្នាំនេះមិនមានអឺស្ត្រូសែនទេ ដូច្នេះអ្នកដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និង ស្រ្តីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដែលមានអឺស្ត្រូសែន ក៏អាចប្រើប្រាស់ថ្នាំចាក់នេះបានដែរ។ ការប្រើថ្នាំចាក់ម្តងអាចការពារការមានផ្ទៃពោះបានរហូតទៅដល់ ៣ខែ ហើយវាមានប្រសិទ្ធភាពខ្ពស់ទៀតផង។ មធ្យោបាយនេះ ត្រូវបានចាក់ចូលទៅក្នុងសាច់ដុំ ហើយអ័រម៉ូននឹងបញ្ចេញដោយយឺតៗ ចូលទៅក្នុងចរន្តឈាម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចទិញ ឬក៏ប្រើប្រាស់ថ្នាំនេះដោយខ្លួនឯងបានទេ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។ របៀបប្រើ៖ ចាប់ផ្ដើមចាក់ថ្នាំលើកទី ១ ដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៥ នៃវដ្ដឈាមរដូវ ចាប់ផ្ដើមភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមប្រើ ក្នុងអំឡុងពេល ៧ថ្ងៃក្រោយពេលរំលូត ឬរលូតស្អាត នោះអ្នកមិនចាំបាច់ ប្រើនូវមធ្យោបាយបំរុងឡើយ ត្រឡប់មកចាក់ថ្នាំអោយបានទៀងទាត់ រៀងរាល់៣ខែម្តង  

អានបន្ដ

ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើត គឺជា​វិធី​​ការពារ​​កុំ​ឱ្យ​​មាន​​​ផ្ទៃពោះ​ដ៏​​មាន​ប្រសិទ្ធភាព​​សំរាប់ស្ដ្រី ជាពិសេស​ស្មាត​ហ្គឺល​យើង បន្ថែម​ពីលើ​ការប្រើ​ស្រោមអនាម័យ ។

អានបន្ដ

តើធ្លាក់ស​បែបណាធម្មតា ​បែបណាមិនធម្មតា

តើធ្លាក់ស​បែបណាធម្មតា ​បែបណាមិនធម្មតា

ធ្លាក់សថ្វីត្បិតតែជារឿងធម្មតាសម្រាប់ស្ដ្រី តែវាធ្វើឱ្យអ្នកខ្វល់ខ្វាយចិត្ដដែរ ព្រោះធ្លាក់សអាចមានសញ្ញាខុសគ្នា ធ្លាក់សមួយបែបគឺជាភាវៈប្រក្រតី និងមួយបែបទៀតជាភាវៈមិនប្រក្រតី។ ដូចនេះស្មាតហ្គឺលយើងទាំងអស់ព្យាយាមស្វែងយល់បញ្ហានេះជាប្រចាំ។

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក