តើអ្វីជាកាដូដែលល្អបំផុតសម្រាប់ដៃគូរបស់អ្នកនៅថ្ងៃនៃក្ដីស្រឡាញ់?

តើអ្វីជាកាដូដែលល្អបំផុតសម្រាប់ដៃគូរបស់អ្នកនៅថ្ងៃនៃក្ដីស្រឡាញ់?

                                    ឆ្លាតវៃក្នុងការការពារខ្លួនអ្នកក្នុងថ្ងៃនៃក្តីស្រឡាញ់ ពិតណាស់! ក្តីស្រឡាញ់ជាការដូដ៏មានន័យគ្រប់គ្រាន់រួចទៅហើយ ចំណែកឯការជូនជាអំណោយស្រស់ស្អាត ការណាត់ជួបគ្នា វាធ្វើឲ្យថ្ងៃនៃក្តីស្រឡាញ់របស់អ្នកកាន់តែពិសេស។ ចុះហេតុអ្វីបានជាអ្នកចង់សាកល្បង នូវអ្វីដែលមានភាពប្រថុយប្រថាន? ការពារខ្លួនអ្នក និងដៃគូពីការចម្លងជំងឺកាមរោគ មេរោគអេដស៍ គឺជាអំណោយដ៏សំខាន់បំផុត! ចុះអ្នកទាំងអស់គ្នាវិញ?

អានបន្ដ

ឆ្លាតវៃក្នុងការការពារខ្លួនអ្នកក្នុងថ្ងៃនៃក្តីស្រឡាញ់

ឆ្លាតវៃក្នុងការការពារខ្លួនអ្នកក្នុងថ្ងៃនៃក្តីស្រឡាញ់

១. ឆ្លាតវៃក្នុងការការពារខ្លួនអ្នកក្នុងថ្ងៃនៃក្តីស្រឡាញ់ ទិវានៃក្តីស្រឡាញ់ គឺជាពេលវេលា២៤ម៉ោងដ៏រ៉ូមែនទិកក្នុងមួយឆ្នាំ។ ប៉ុន្តែអ្វីដែលសំខាន់ត្រង់ថា រយៈពេល៣៦៤ថ្ងៃទៅមុខ តើអ្នកយកចិត្តទុកដាក់ខ្លូនអ្នក និងដៃគូររបស់អ្នកតាមរបៀបណា? មនុស្សសម័យនេះ តែងតែជ្រើសរើសជម្រើសដ៏ឆ្លាតវ័យក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាទូរស័ព្ទ ក៏ជាស្មាតហ្វូន ទូរទស្សន៍ ក៏ជាស្មាតធីវី សូម្បីតែនាឡិកា ក៏ជានាឡិកាឆ្លាតវៃផងដែរ។ ដូច្នេះ ស្នេហា ក៏ត្រូវតែឆ្លាតវៃដូចគ្នាដើម្បីការពារខ្លួនអ្នក និងមនុស្សដែលអ្នកស្រឡាញ់។ ស្នេហាឆ្លាតវៃ! មានន័យថាដូចម្តេច?  មានន័យថា៖ ការរួមភេទដោយសុវត្ថិភាព។ សួរខ្លួនអ្នកថា តើអ្នកបានរួមភេទដោយសុវិត្ថិភាពហើយឬនៅ?មានបានប្រើស្រោមអនាម័យត្រឹមត្រូវឬក៏អត់? មិនត្រូវសន្មត់ដោយខ្លួនឯង។ មនុស្សមួយចំនួន មិនបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនឡើយ។ ហើយអ្នកអាចនឹងមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់អ្នក និងដៃគូរដូចគ្នាដែរ។ មានគម្រោងទុកជាមុន។ មិនត្រូវបណ្តោយឲ្យខ្លួនអ្នកស្ថិតក្នុងស្ថានភាពដែលមិនអាចការពារខ្លួនបានទេ។ មានទំនួលខុសត្រូវ។ អ្នកត្រូវមានទំនួលខុសត្រូវ ចំពោះអ្វីដែលអ្នកបានធ្វើ កុំផ្ញើវាសនាទុកក្នុងដៃអ្នកដទៃ និយាយអំពីការធ្វើតេស្តឈាមរកមេរោកអេដស៍ ហើយលើកទឹកចិត្តដៃគូរបស់អ្នកទៅធ្វើតេស្តឈាមជាមួយគ្នា។ ធ្វើបែបនេះស្នហានឹងមានសុវត្ថិភាព ហើយនេះក៏ជាស្នេហាឆ្លាតវៃផងដែរ។ ស្នេហាឆ្លាតវៃ និងមានសុវត្ថិភាព មិនផ្តោតលើតែថ្ងៃទីវានៃក្តីស្រឡាញ់ទេ! ដូចគ្នាដែរ សារនេះក៏មិនផ្តោតលើតែថ្ងៃទីវានៃក្តីស្រឡាញ់ឡើយ! ពួកយើងអាចមានក្តីស្រឡាញ់ និងរស់នៅប្រកបដោយសុខភាពល្អប្រសើរក្នុងពេលតែមួយ បើយើងមានស្នេហាដ៏ឆ្លាតវៃ។ គ្រួសារពួកយើងចង់ឲ្យយើងមានសុខភាពល្អ! សហគមន៍ពួកយើងក៏ចង់ឲ្យយើងមានសុខភាពល្អ! យើងទាំងអស់គ្នាត្រូវរួមគ្នាប្រឆាំងនឹងមរោគអេដស៍!

អានបន្ដ

ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

ការស្រាយបំភ្លឺអំពីការយល់ច្រឡំ មធ្យោបាយពន្យារកំណើត                                                                     កែតម្រូវការយល់ច្រឡំ ថ្នាំគ្រាប់ ស៊ីអូស៊ី ·      មិនមានប្រមូលផ្តុំក្នុងខ្លួនស្រ្តីឡើយ។ ស្រ្តីមិនចាំបាច់ផ្អាក ការប្រើថ្នាំគ្រាប់ ស៊ីអូស៊ី ទេ ·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះស្ត្រីមាន ឬមិនមានការរួមភេទក្តី ·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ ·      មិនធ្វើឲ្យកូនកើតមិនគ្រប់លក្ខណៈ ឬកូនភ្លោះច្រើនទេ ·      មិនធ្វើឲ្យប្រែប្រួលអារម្មណ៍ផ្លូវភេទរបស់ស្ត្រីឡើយ ·      មិនធ្វើឲ្យកកថ្នាំក្នុងក្រពះទេ តាមពិតថ្នាំរលាយរាល់ថ្ងៃ ·      មិនធ្វើឲ្យប៉ះពាល់ផ្ទៃពោះដែលមានហើយនោះឡើយ ·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ ថ្នាំគ្រាប់ ភីអូភី ·      មិនធ្វើឲ្យស្រ្តីដែលបំបៅដោះកូន ឬគ្មានទឹកដោះឡើយ ·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះ ស្ត្រីមាន ឬមិនមានការរួមភេទក្តី ·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ ·      មិនបណ្តាលឲ្យកូនដែលបៅដោះ មានជំងឺរាគរូសឡើយ ·      បន្ថយលទ្ធភាពនៃការមានគ័ក៌នៅខុសកន្លែង ថ្នាំចាក់ ·      អាចឲ្យស្រ្តីរាំងរដូវ តែវាមិនមានគ្រោះថ្នាក់អ្វីឡើយ។ វាប្រហែលទៅនឹងការបាត់រដូវ ពេលមានផ្ទៃពោះដែរ។ ឈាមមិនបានកកនៅក្នុងខ្លួនស្រ្តីទេ ·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ ·      មិនរំខានដល់ផ្ទៃពោះដែលមានស្រាប់នោះឡើយ ·      មិនបណ្តាលឲ្យបានដុំស្បូនឡើយ ស្រោមអនាម័យ ·      មិនបណ្តាលឲ្យបុរសលែងមានកូនរហូត អសមត្ថភាព ឬខ្សោយទេ ·      មិនបណ្តាលឲ្យបុរសថយនូវចំណង់ភេទរបស់បុរសឡើយ […]

អានបន្ដ

កម្មវិធីថ្មីសម្រាប់ធ្វើតេស្តរកមេរោគអេដស៍បានមកដល់សហគមន៍នៅកម្ពុជា

កម្មវិធីថ្មីសម្រាប់ធ្វើតេស្តរកមេរោគអេដស៍បានមកដល់សហគមន៍នៅកម្ពុជា

Innovative Program Brings HIV Testing to Cambodian Communities A community-based HIV testing program is the first of its kind in the region. By Saya Oka It’s 9 p.m. and the night is just getting going in one popular entertainment place in Phnom Penh. The establishment provides a mix of services in its multi-story building: diners enjoy a restaurant on the ground floor, the rooms on the middle level vibrate with popular songs, and on the top floor is the hotel. However in one corner next to several other karaoke rooms, a serious conversation is taking place. It seems out of […]

អានបន្ដ

ជីវិត និង​ការតស៊ូ “កូនស្រីពៅ​មាន​អនាគត​ល្អ មិន​ដើរ​តាម​គន្លង​ខ្ញុំ”

ជីវិត និង​ការតស៊ូ “កូនស្រីពៅ​មាន​អនាគត​ល្អ មិន​ដើរ​តាម​គន្លង​ខ្ញុំ”

អាយុ​២៦​ឆ្នាំ​ កង​ ​ចិន្ដា ក្លាយ​ជា​ស្រ្ដី​មេម៉ាយ​រ៉ាប់​រង​ចិញ្ចឹម​កូន​តូចៗ​ចំនួន​៣នាក់​ ដែល​ជាបន្ទុក​ដ៏​ធ្ងន់ធ្ងរ​ ​នៅ​ឯស្រុកក្រគរ​ ​ខេត្ត​ពោធិ៍​សាត់​។ ​ឆ្នាំ​នោះ​កើត​មាន​គ្រោះ​ធម្ម​ជាតិរាំង​ស្ងួត និង​ទឹក​ជំនន់​ផ្ទួន​ៗ ​បំផ្លាញ​អស់​ដំណាំ​ស្រែ​ចំការ​។

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក