វិធី​បំបាត់​​ស្មាម​ជ្រួញ​​នៅ​លើ​​ផ្ទៃមុខ​​ ជាមួយ​​​ផ្លែប៉េងប៉ោះ

វិធី​បំបាត់​​ស្មាម​ជ្រួញ​​នៅ​លើ​​ផ្ទៃមុខ​​ ជាមួយ​​​ផ្លែប៉េងប៉ោះ

យក​ប៉េងប៉ោះ​ទុំប្រមាណ ​៣០០ក្រាម ​យក​ទៅលាង​ទឹក​ឱ្យ​ស្អាត​ហើយ​ពុះ​ជា​ពីរ​គ្រប់ផ្លែ​ រួច​ហើយ​យក​ទៅកិន​ឱ្យ​ម៉ត់ បន្ទាប់​មក​យក​ប៉េង​ប៉ោះ​ដែល​កិន​រួច​ទៅ​ដាក់​ក្នុង​កែវ​មួយ។

វិធីប្រើ

មុន​នឹង​យក​មក​ប្រើ​ ត្រូវលាងមុខ​ឱ្យ​ស្អាត​ជាមុន​សិន​ដោយ​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ឌៗ ​ជូត​មុខ​ឱ្យ​ស្អាត​ពាក់​មួក​ងូត​ទឹក ​រឺ ​ក្រណាត់​ឃំ្លុ​សក់ ​រួច​យក​ប៉េង​បោះ​​ដែល​កិន​រួច​ ទៅ​លាប​បំពោក​លើផៃុមុខ​ តែគួរ​ជៀស​វាង​បរិវេណមាត់​ និង​ភ្នែក​។ ​ទុក​ចោល​ប្រមាណ ​១៥​ ​នាទី​ហើយ​ក្នុង​ពេល​នោះ​កុំ​ធ្វើ​ចលនា​ផ្ទៃ​មុខ​ឱ្យ​សោះ។​នៅ​ពេល​គ្រប់ ​១៥ ​នាទី​ ហើយ ​ត្រូវលាង​ចេញ​រួច​លាង​មុខ​ដោយ​សាប៊ូ​ នឹង​ទឹក​ក្ដៅ​ឧណ្ឌៗ​ម្ដង​ទៀត។​ គួរ​ប្រតិ​បត្ដិ​បែបនេះយ៉ាង​តិច ​១ ដង ​ក្នុង ​១ស​បា្ដហ៍នោះ​ផ្ទៃ​មុខ​របស់អ្នកស្អាតរលោង​ស្រស់​ថ្លា​បាត់​អស់​ស្នាមជ្រីវជ្រួញ​។​

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក