វិធីធ្វើម្ហូបខ្មែរ​អាមុក

វិធីធ្វើម្ហូបខ្មែរ​អាមុក

 

គ្រឿងផ្សំ

ត្រីរ៉ស់ ​ស្លឹកគ្រៃ ​ខ្ជាយ​ រមៀត ខ្ទឹមស ​ម្ទេសក្រៀម ​អំបិល ​ទឹកត្រី ស្លឹកក្រូចសើច​រឺ​សំបកក្រូចសើច ស្លឹកញ​ ដូងទុំ ​ប្រហុកសាច់

វិធីធ្វើ

យកត្រីមកពន្លះសាច់យកឆឹ្អងចេញ​ហើយហាន់ជាបន្ទះស្តើងៗ ស្លឹកគ្រៃ​​ រមៀត​ ខ្ជាយ ​ខ្ទឹមស ​ម្ទេសក្រៀម ​អំបិល​ ត្រូវបុកលាយជាមួយគ្នា​ឲ្យម៉ដ្ឋ​​រួចបារដាក់​មកក្នុងចានសាច់ត្រី​។ដូងត្រូវ​កោស​ពូត​យក​តែក្បាល​ខ្ទិះ​ចាក់​មក​ក្នុង​ចាន​ត្រី​ដែរ យក​ប្រហុក​បន្តិច​ ​ចិញ្ច្រាំឲ្យល្លិត​បន្តិច​ ​ដាក់​​​លាយ​​ជាមួយ​គ្នា​​ច្រូច​ទឹ​កត្រី​​ទើបយកដងវែកមកកូរឲ្យសព្វទាល់តែបែក​សាច់ត្រី​​​​​ហើយ​ទឹកខ្ទិះ​ឡើង​ខាប់​រលាយ​ចូល​គ្នា​សឹម​ឈប់​កូរ​។ ​ស្លឹកញ​​​ត្រូវ​កាត់​ជាកំណាត់​ខ្លីៗ​​ដាក់​ពីលើស្លឹក​ចេក​ទើប ដួសសាច់ត្រីដែលកូរនឹងទឹកខ្ទិះនោះចាក់ពីលើ​ហើយខ្ចប់ឲ្យជិត​​យកធាងដូងធ្វើជាកន្លះខ្ទាស់ឲ្យ​ជាប់​​រួចយក​​​​​​ទៅ​ចំហុយ​ក្នុង​ឡាំងស៊ីង​ទុក​ឲ្យឆ្អិន​ជា​ការ​ស្រេច។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក