ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

misconception

ការស្រាយបំភ្លឺអំពីការយល់ច្រឡំ

មធ្យោបាយពន្យារកំណើត                                                                     កែតម្រូវការយល់ច្រឡំ
ថ្នាំគ្រាប់ ស៊ីអូស៊ី ·      មិនមានប្រមូលផ្តុំក្នុងខ្លួនស្រ្តីឡើយ។ ស្រ្តីមិនចាំបាច់ផ្អាក ការប្រើថ្នាំគ្រាប់ ស៊ីអូស៊ី ទេ

·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះស្ត្រីមាន ឬមិនមានការរួមភេទក្តី

·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ

·      មិនធ្វើឲ្យកូនកើតមិនគ្រប់លក្ខណៈ ឬកូនភ្លោះច្រើនទេ

·      មិនធ្វើឲ្យប្រែប្រួលអារម្មណ៍ផ្លូវភេទរបស់ស្ត្រីឡើយ

·      មិនធ្វើឲ្យកកថ្នាំក្នុងក្រពះទេ តាមពិតថ្នាំរលាយរាល់ថ្ងៃ

·      មិនធ្វើឲ្យប៉ះពាល់ផ្ទៃពោះដែលមានហើយនោះឡើយ

·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ

ថ្នាំគ្រាប់ ភីអូភី ·      មិនធ្វើឲ្យស្រ្តីដែលបំបៅដោះកូន ឬគ្មានទឹកដោះឡើយ

·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះ ស្ត្រីមាន ឬមិនមានការរួមភេទក្តី

·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ

·      មិនបណ្តាលឲ្យកូនដែលបៅដោះ មានជំងឺរាគរូសឡើយ

·      បន្ថយលទ្ធភាពនៃការមានគ័ក៌នៅខុសកន្លែង

ថ្នាំចាក់ ·      អាចឲ្យស្រ្តីរាំងរដូវ តែវាមិនមានគ្រោះថ្នាក់អ្វីឡើយ។ វាប្រហែលទៅនឹងការបាត់រដូវ ពេលមានផ្ទៃពោះដែរ។ ឈាមមិនបានកកនៅក្នុងខ្លួនស្រ្តីទេ

·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ

·      មិនរំខានដល់ផ្ទៃពោះដែលមានស្រាប់នោះឡើយ

·      មិនបណ្តាលឲ្យបានដុំស្បូនឡើយ

ស្រោមអនាម័យ ·      មិនបណ្តាលឲ្យបុរសលែងមានកូនរហូត អសមត្ថភាព ឬខ្សោយទេ

·      មិនបណ្តាលឲ្យបុរសថយនូវចំណង់ភេទរបស់បុរសឡើយ

·      មិនអាចបាត់បង់ក្នុងខ្លួនស្រ្តីឡើយ

·      មិនមានប្រហោងដែលអាចឲ្យមេរោគអេដស៍ឆ្លងកាត់បានឡើយ

·      មិនរលាយជាមួយមេរោគអេដស៍ឡើយ

·      មិនបណ្តាលឲ្យស្រ្តីកើតជំងឺដោយសារតែមិនមានទឹកកាម ឬមេជីវិតឈ្មោលចូលទៅក្នុងខ្លួនស្រ្តីនោះទេ

·      មិនបណ្តាលឲ្យបុរសមានជំងឺ ដោយសារចាល់ទឹកកាមឡើយ

·      វាក៏ផលិតមកសម្រាប់គូរស្វាមី ភរិយា មិនមែនសម្រាប់តែការរួមភេទក្រៅចំណងអាពាហ៍ពិពាហ៍ទេ

កងដាក់ក្រោមស្បែក ·      ឈប់ធ្វើសកម្មភាពនៅពេលដោះចេញ។ គ្មានអ័រម៉ូននៅក្នុងខ្លួនស្រ្តីទៀតទេ

·      អាចឲ្យស្រ្តីរាំងរដូវ តែវាមិនមានគ្រោះថ្នាក់អ្វីឡើយ។ វាប្រហែលទៅនឹងការបាត់រដូវ ពេលមានផ្ទៃពោះដែរ។ ឈាមមិនបានកកនៅក្នុងខ្លួនស្រ្តីទេ

·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ

·      មិនចល័តទៅកន្លែងផ្សេងទៀត ក្នុងខ្លួនស្រ្តីឡើយ

·      កាត់បន្ថយការប្រឈមទៅនឹងការមានផ្ទៃពោះខុសកន្លែង

កងដាក់ក្នុងស្បូន ·      កម្រនាំឲ្យកើតមានជំងឺរលាកអាងត្រគាកណាស់

·      មិនបង្កើនការប្រឈមនឹងការឆ្លងកាមរោគ និងមេរោគអេដស៍ឡើយ

·      មិនបង្កើនការប្រឈមនឹងការរលូតទេ បើស្រ្តីមានផ្ទៃពោះពេលដកកងចេញហើយនោះ

·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ

·      មិនធ្វើឲ្យកូនកើតមិនគ្រប់លក្ខណៈទេ

·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ

·      មិនចល័តទៅបេះដូង ឬខួក្បាលឡើយ

·      មិនបណ្តាលឲ្យប៉ះពាល់ ឬឈឺនៅពេលរួមភេទឡើយ

·      កាត់បន្ថយការប្រឈមទៅនឹងការមានផ្ទៃពោះខុសកន្លែង

ការវះចងបំពង់បង្ហូរមេជីវិតឈ្មោល ·      មិនយកពងស្វាសចេញទេ។ បំពង់ដែលនាំមេជីវិតរបស់បុរសត្រូវបានបិទ ហើយពងស្វាសនៅកន្លែងដដែល

·      មិនបណ្តាលឲ្យបុរសថយចុះអារម្មណ៍ភេទឡើយ

·      មិនប៉ះពាល់មុខងារផ្លូវភេទឡើយ។ លិង្គនៅតែរឹង និងមានរយៈពេលយូរ ហើយបញ្ចេញទឹកកាមដូចមុន

·      មិនបណ្តាលឲ្យបុរសទៅជាធាត់ ឬទន់ខ្សោយ ថយលក្ខណៈជាបុរស ឬ ថយផលិតភាពឡើយ

·      មិនបណ្តាលឲ្យកើតជំងឺអ្វីនៅពេលក្រោយនៃជីវិតឡើយ

·      មិនអាចការពារការចម្លងកាមរោគបានឡើយ រួមទាំងមេរោគអេដស៍ផង

ការវះចងដៃស្បូន ·      មិនបណ្តាលឲ្យស្ត្រីចុះខ្សោយឡើយ

·      មិនបណ្តាលឲ្យមានការឈឺចាប់យូរនៅ ខ្នង ស្បូន និងពោះ ទេ

·      មិនបណ្តាលឲ្យមានអតុល្យភាពអ័រម៉ូនឡើយ

·      មិនបណ្តាលឲ្យមានការធ្លាក់ឈាម ឬ ធ្លាក់ឈាមមិនទៀងទាត់ ឬប្តូរវដ្តរដូវរបស់ស្ត្រីឡើយ

·      មិនបណ្តាលឲ្យមានការប្រែប្រួលទំងន់ ការហូបចុកអាហារ ឬរូបរាងកាយឡើយ

·      មិនបណ្តាលឲ្យមានការប្រែប្រួលឥរិយាបថរួមភេទ ឬអារម្មណ៍ភេទឡើយ

·      កាត់បន្ថយការប្រឈមទៅនឹងការមានផ្ទៃពោះខុសកន្លែង

ថ្នាំការពារកំណើតបន្ទាន់ ·      មិនអាចនាំឲ្យមានការរលូតកូនឡើយ

·      មិនធ្វើឲ្យមានកូនកើតមកមិនគ្រប់លក្ខណៈឡើយ បើមានផ្ទៃពោះ

·      មិនមានគ្រោះថ្នាក់ដល់សុខភាពស្ត្រីឡើយ

·      មិនជម្រុញឲ្យមានការរួមភេទដោយប្រថុយប្រថានឡើយ

·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតឡើយ

 

 

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក