អត្ថបទពេញនិយម

វិធីធ្វើម្ហូបខ្មែរ​អាមុក

វិធីធ្វើម្ហូបខ្មែរ​អាមុក

យកត្រី​មក​ពន្លះសាច់​យក​ឆឹ្អង​ចេញ​ហើយ​ហាន់ជា​បន្ទះ​ស្តើងៗ ស្លឹកគ្រៃ​​ រមៀត​ ខ្ជាយ ​ខ្ទឹមស ​ម្ទេសក្រៀម ​អំបិល​ ត្រូវបុក​លាយ​ជាមួយគ្នា​​ឲ្យម៉ដ្ឋ​​រួច​បារ​ដាក់​​មក​ក្នុងចាន​សាច់ត្រី​។

ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែមិថុនា

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន០២ រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែមិថុនា ឆ្នាំ២០១៧។ ជ័យលាភីទាំង០២ រូប មកពីរាជធានីភ្នំពេញ។ ប្រធានបទដែលត្រូវជ្រើសរើសសំរាប់ការសរសេរ និងនិយាយ៖ ប្រធានបទទី១៖ តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា ដែលបានប្រារព្ធកាលពីថ្ងៃទី១២ដល់២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ ប្រធានបទទី២៖ តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគអេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ? កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។ ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0២ រូប និងផ្តល់រង្វាន់ដោយផ្ទាល់សំរាប់អ្នករស់នៅរាជធានីភ្នំពេញ និងបញ្ជូនរង្វាន់តាមរថយន្តសំរាប់ជ័យលាភីនៅតាមបណ្តាលខេត្ត/ក្រុង។ ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០២ រូប សំរាប់ការប្រកួតប្រជែងប្រចាំខែ មិថុនា៖ ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត ១ លោកស្រី តាំង ចាន់គន្ធា សមាជិកបណ្តាញ SmartGirl ភ្នំពេញ ២ លោក ឆន វិចិត្ត សមាជិក PDI+ ភ្នំពេញ

អានបន្ដ

ការប្រកួតប្រជែងការសរសេរ និងការនិយាយ សម្រាប់ខែមិថុនា

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមប្រជាជនគោលដៅ សមាជិកបណ្តាញ និងប្រធាន   បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមបំលែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។ សូមបញ្ជូនអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ សម្លេងថត វីដេអូថត ឬ ការឆ្លើយនូវសំណួររយៈពេល០៥ នាទីដោយផ្ទាល់តាមទូរស័ព្ទ លើប្រធានបទជម្រើសដូចខាងក្រោម។ អ្នកចូលរួមអាចធ្វើការជ្រើសរើសឆ្លើយសំណួរណាមួយក្នុងចំណោមសំណួរទាំងពីរ។ សំណួរទី ១៖   តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា   ដែលបានប្រារព្ធកាលពីថ្ងៃទី១២  ដល់ ២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ សំណួរទី ២៖   តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ    ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគ    អេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ? រង្វាន់ផ្តល់ជូន ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។  ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និង/ឬ ទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម។ បញ្ចប់ការទទួលត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច។ ទំនាក់ទំនងព័ត៌មាន សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 […]

អានបន្ដ

ការប្រកាសលទ្ធផល: ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែ ឧសភា

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន០២ រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែឧសភា ឆ្នាំ២០១៧។ ជ័យលាភី ០១រូប មកពីខេត្ត កំពង់ចាម និង០១រូបទៀតមកពីរាជធានីភ្នំពេញ។ ប្រធានបទ៖ “ការរើសអើង និងការមាក់ងាយចំពោះក្រុមប្រជាជនគោលដៅកើតមានស្ទើរគ្រប់ទីកន្លែងនៅកម្ពុជា។ ចូរអ្នករៀបរាប់ពីបទពិសោធន៍ពាក់ព័ន្ធនិងបញ្ហានេះ និងពន្យល់ថាតើអ្នកអាចចូលរួមដោះស្រាយបញ្ហានេះយ៉ាងដូចមេ្តច?”។ ការបរិច្ឆេទ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។ ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0២រូប និងផ្តល់រង្វាន់សំរាប់អ្នកនៅរាជធានីភ្នំពេញ និងបញ្ជូនរង្វាន់តាមរថយន្តសំរាប់ជ័យលាភីនៅតាម     បណ្តាលខេត្ត/ក្រុង។ ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០២ រូប សំរាប់ការប្រកួតប្រជែងប្រចាំខែ ឧសភា៖ ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត ១ លោកស្រី តាំង ចាន់គន្ធា សមាជិកបណ្តាញ SmartGirl ភ្នំពេញ ២ លោក ចាន់ ស័ង អ្នកអប់រំសហគមន៍ (MHC) កំពង់ចាម

អានបន្ដ

ការប្រកាសលទ្ធផល ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន ០៦រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ នៅខែមីនា ឆ្នាំ២០១៧។ ជ័យលាភីលំដាប់ទី១ ចំនួន០៣រូប៖ លេខ១ មកពីខេត្តបន្ទាយមានជ័យ លេខ២ មកពីរាជធានីភ្នំពេញ និងលេខ៣ មកពីខេត្តបាត់ដំបង។ ជ័យលាភីលំដាប់លេខទី២ ចំនួន០៣រូប 0២រូប មកពីខេត្តសៀមរាប និង0១រូប មកពីរាជធានីភ្នំពេញ។ ប្រធានបទ៖ “តើអ្វីខ្លះជាបញ្ហាប្រឈមធំជាងគេនៅក្នុងសហគមន៍របស់អ្នក និងត្រូវដោះស្រាយយ៉ាងដូចមេ្តច?” ការបរិច្ឆេទ៖ ថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0៦រូប និងផ្តល់រង្វាន់សំរាប់អ្នកនៅរាជធានីភ្នំពេញ ព្រមទាំងបញ្ជូនរង្វាន់តាមរថយន្តក្រុងសំរាប់ជ័យលាភីនៅតាមបណ្តាលខេត្ត/ក្រុងនីមួយៗ។ ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០៦រូប សំរាប់ការប្រកួតប្រជែងប្រចាំខែមីនា% ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត ជ័យលាភីលំដាប់ទី១ 1 លោកស្រី  អ៊ុន វណ្ណី អភិវឌ្ឍន៍គ្រួសារក្រីក្រ បន្ទាយមានជ័យ 2 លោកស្រី អ៊ុក សុម៉ាល័យ ប្រធានបណ្តាញ SmartGirl ភ្នំពេញ 3 លោកស្រី វន ណាវី ជនបង្គោល SmartGirl បាត់ដំបង ជ័យលាភីលំដាប់ទី២ 4 លោក ម៉ាន សាវី ជនបង្គោល CNPUD សៀមរាប 5 លោកស្រី […]

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក