បណ្ដាញស្មាតហ្គឺល

បណ្ដាញ​ស្មាតហ្គឺល​គឺជាអ្វី?

បណ្ដាញស្មាតហ្គឺល គឺជា​បណ្ដាញស្រ្ដី​ដើម្បីសុខភាព​មួយ មានសមាជិកប្រមាណ​ ១១០០០ នាក់ ស្ថិតនៅ ៩ខេត្តក្រុង ដែលជាស្រ្ដី​បំរើនៅតាមសេវាកំសាន្ដ​ហើយបោះឆ្នោត​រើសតំណាង​របស់ខ្លួនចំនួន ៥រូប ប្រចាំនៅ​រាជធានីភ្នំពេញ និងតាមខេត្តនីមួយៗ។

គោលបំណង​បណ្ដាញ​នេះ គឺ​ដើម្បីធ្វើអោយមានការគាំទ្រ លើកកំពស់ ការពង្រឹង​សមត្ថភាព និងបង្កើត​ការទំនាក់ទំនង​គ្នា ពីតំបន់មួយទៅតំបន់មួយ ជាមួយស្ថាប័ន​ពាក់ព័ន្ធទាំងឡាយ សំដៅធ្វើអោយក្រុមស្រ្ដី​មានសុខភាពល្អ និងជីវភាព​កាន់តែប្រសើរ​ឡើង។

នៅឆ្នាំ ២០០៨-២០០៩ បណ្ដាញនេះ បានចូលជាសមាជិកក្រុម PST/OP ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសថ្នាក់ជាតិសំរាប់ការងារអប់រំផ្ទាល់/មិត្តអប់រំមិត្ត និងកម្មវិធីប្រើប្រាស់ស្រោមអនាម័យ ១០០%។

គណៈកម្មាធិការ​បណ្ដាញ​ស្មាតហ្គឺល​ថ្នាក់កណ្ដាល ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សំរបសំរួល​អោយស្រ្ដី​បំរើនៅសេវាកំសាន្ដនានា នៅតាមខេត្តទាំង ១០ អោយយល់​ពីបញ្ហាសុខភាព សេចក្ដីថ្លៃថ្នូរ ចំណេះដឹង ទាក់ទង​នឹងជំងឺអេដស៍/កាមរោគដែល​ជាបញ្ហា​គួរអោយ​ព្រួយបារម្ភ​របស់ប្រទេសជាតិ។

ទោះបីជាពួកគេក្លាយជាគណៈកម្មាធិការបណ្ដាញស្មាតហ្គឺលក៏ដោយ ប៉ុន្ដែតួនាទីរបស់គេនៅតែជាអ្នកចុះអប់រំ បញ្ជូនស្រ្ដីទៅទទួលសេវាសុខភាព បង្កើនសមត្ថភាពជាប្រចាំ ផ្ទាល់នៅតាមតំបន់រៀងៗខ្លួន។

ដោយពួកគេ​មានសកម្មភាព​បន្ថែម​លើការ​ទំនាក់ទំនង​ជាមួយ សេវា​ស្ថាប័ន និង​បណ្ដាញផ្សេងៗ​ទៀត ជាពិសេស​បណ្ដាញ​ស្រ្ដីដទៃ​ដែលធ្វើការ​ប្រហាក់ប្រហែលគ្នា​នៅទីក្រុង​ភ្នំពេញ​មានដូចជា WNU, PUC, CACHA, … ។

១. ឡេង ម៉ាឡា

1ប្រធាន​គណៈកម្មាធិការ​ស្មាតហ្គឺល​ថ្នាក់កណ្ដាល​
ទូរសព្ទលេខៈ ០៩២ ២០២ ០១៥

២. វៀង វីណា

2អនុប្រធានគណៈកម្មាធិការថ្នាក់កណ្ដាល​ទី ១​
ទូរសព្ទលេខៈ ០១១ ៣៨០ ០៧៦

៣. ផៃ សោភ័ន

3អនុប្រធាន​គណៈកម្មាធិការ​ថ្នាក់កណ្ដាលទី​ ២
ទូរសព្ទលេខៈ ០៨៥ ៥០២ ០៥០

៤. វ៉ន វី

4សមាជិក​បណ្ដាញស្មាតហ្គឺល​ថ្នាក់កណ្ដាល​
ទូរសព្ទលេខៈ ០១២ ២២៨ ៥៨៧

៥. យាន ធារី

5សមាជិកបណ្ដាញ​ស្មាតហ្គឺល​ថ្នាក់កណ្ដាល​
ទូរសព្ទលេខៈ ០១៧ ៩២៥ ៤១២

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក