របៀបផាត់មុខពេលរាត្រី

របៀបផាត់មុខពេលរាត្រី

ផ្នែកមួយនៃជីវិតប្រចាំថ្ញៃរបស់ស្មាតហ្គឺលយើង​គឺការតុបតែងខ្លួនមុនពេលទៅធ្វើការ តទៅនេះគឺជាវិធីផាត់មុខនៅពេលរាត្រីដើម្បីឲ្យកាន់តែទាក់ទាញ។

aជំហាន១ ជ្រើសរើសយកឡេណាដែលសមលាបលើស្បែកមុខឫជៀសវាងកន្ទួល ឬរមាស់លើស្បែក ឬមុនពេលលាបម្ស៉ៅស្អិត ចាប់ផ្តើមលាបម្ស៉ៅស្អិតត្រូវយកពណ៌ណាដែលសមស្បែករបស់យើងបន្ទាប់មកបន្តក់ម្ស៉ៅស្អិតលើផ្ទៃមុខ៥ចំនុចដូចជាថ្ងាស ថ្ពាល់សង្ខាង ច្រមុះ និងក្រោមចង្កាដោយប៉ុង ម្ស៉ៅស្អិត

2ជំហាន២ អូសលើម្ស៉ៅស្រាលៗតាមបណ្តោយរោមជៀសវាងកុំឲ្យកក ។

4ជំហាន៣ ផាត់ម្ស៉ៅហុយដែលស្រាលៗទៅលើមុខឱ្យសព្វ។បន្ទាប់យើងយកម្សៅស្អិតភ្នែកលាបលើត្របកភ្នែក ដើម្បីយើងលាប គូល័រភ្នែកអោយជាប់បានយូរ។

4ជំហាន៤ ចាប់ផ្ដើមផាត់ភ្នែកម្ដងយើងត្រូវជ្រើសរើសព៌ណខ្មៅ និងសូកូឡាជាដំបូងយើងយកពណ៌ខ្មៅដាក់ត្រង់កន្ទុយភ្នែក បន្ទាប់មកយកពណ៌សូកូឡា បន្ថែមពីលើពណ៌ខ្មៅលាបស្រាលៗ ក្រោយមកយកគូល័រពណ៌សាច់មកហាយឡាយជុំវិញភ្នែកដើម្បីឱ្យឃើញភ្នែកស្រលះ (អាចជ្រើសរើសពណ៌ដែលអ្នកចូលចិត្ដ)។

5ជំហាន៥ គូសចិញ្ចើមរាងបាសចុងបន្ដិច ដើម្បីបង្កើតភាពទាក់ទាញដោយប្រើពណ៌ខ្មៅរឺ សូកូឡា យកខ្មៅដៃគូសភ្នែក គូសលើត្របកភ្នែករាងបាស់ចុងបន្ដិច ហើយគូសត្របកភ្នែកក្រោម បន្ទាប់មកលាបម៉ាស្ការ៉ា ពណ៌ខ្មៅរឺសូកូឡាតាមតែអ្នកចូលចិត្ដ។

6ជំហាន​៦ យកពណ៌ក្បឿងផាត់ស្រាលៗលើថ្ពាល់

7ជំហាន​៧ លាបក្រែម​ ​ជ្រើសរើស​យក​ក្រែមពណ៌​ផ្កាឈូក​ហើយ​បន្ថែម​ទឹក ​រលោង​ពី​លើដើម្បី​បង្កើន​ភាព​ទាក់​ទាញ​និង​មើល​ទៅ​សុភាព​តែស៊ីចសីុ​។​

​ប្រសិន​​បើច​ង់​អោយ​​មាន​ភាព​​ទាក់​ទាញ​​ជា​ង​នេះ​​យើង​អាច​ប្រើ​កេ្រម​ក្រហម​​ក៏​បាន​។​

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក