ស្វែងយល់​ពីមេរោគផ្សិត​នៅ​លើ​ប្រដាប់ភេទ​ស្រ្តី

ស្វែងយល់​ពីមេរោគផ្សិត​នៅ​លើ​ប្រដាប់ភេទ​ស្រ្តី

ស្ដ្រីជាច្រើនធ្លាប់មានរមាស់ត្រង់បរិវេណទ្វារមាស មាត់ស្បូន និងឈឺពោះតិចៗ អាការៈនេះអាចជារោគសញ្ញានៃមេរោគផិ្សត។ គ្រូពេទ្យជំនាញបានឱ្យដឹងថា មានស្ដ្រី១នាក់ក្នុងចំណោម៣នាក់ធ្លាប់ជួបប្រទះបញ្ហាដូចជាៈ រមាស់ និងរលាកនៅលើមាត់ស្បូនព្រោះមានមេរោគផិ្សតមកយាយី ។

មេរោគផ្សិតរាតត្បាតយ៉ាងដូចមេ្ដច?

តាមធម្មតា មេរោគផ្សិតប្រភេទនេះ អាចអាស្រ័យនៅលើរាងកាយយើងស្រាប់ហើយ ជាពិសេសនៅក្នុងមាត់ និងក្នុងយោនីរបស់ស្រី្ដទាំងឡាយ។ មេរោគផ្សិតឃេនឌីដាតែងតែរស់នៅជាមួយបាក់តេរីមួយប្រភេទ ដែលមិនបង្កអន្ដរាយដល់រាងកាយឡើយ ហើយវាមានតួនាទីគ្រប់គ្រងបរិមាណមេរោគផ្សិត។ ប៉ុន្ដែករណីចំនួន បាក់តេរីនោះថយចុះកាន់តែតិច វានឹងធ្វើឱ្យមេរោគផ្សិតនោះមានសម្ពាធខ្លាំង និងកើនឡើងយ៉ាងរហ័ស ហើយរាតត្បាត ដែលជាហេតុធ្វើឱ្យត្រង់បរិវេណអវៈយវៈភេទ ដែលមេរោគផ្សិតចូលទៅរស់នៅបង្កឱ្យមានសភាពហើម ទន់ខ្សោយហើយកើតអាការៈរមាស់។ មេរោគផ្សិតវាអាចកើតឡើងចំពោះស្ដ្រីគ្រប់រូប ដែលមិនមានអនាម័យ ជាពិសេសប្រដាប់ភេទ។ ប្រការចាំបាច់ ត្រូវលាងសំអាតម្ដុំអវៈយវៈភេទជាប្រចាំជាមួយទឹកធម្មតា និងត្រូវជៀសវាងកុំបណ្ដោយក្ដៅស្អុះស្អាប់ រឺ សើមយូរពេក។ សូមរួសរាន់ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យថាមានមេរោគផ្សិត (ត្រូវអនុវត្ដន៍តាមដំបូន្មានរបស់គ្រូពេទ្យ)។សូមទាក់ទងជាមួយប្រធានក្រុមស្មាតហ្គឺល ដើម្បីឱ្យគាត់ជូនទៅរកសេវានេះ។

 

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក