អំពីស្មាតហ្គឺល

និមិត្តសញ្ញា និងអត្ថន័យស្មាតហ្គឺល

ស្មាតហ្គឺល គឺជាឈ្មោះ ដែលក្រុមស្រ្ដីធ្វើការក្នុងសេវាកំសាន្ដភាគច្រើន ស្រលាញ់ពេញចិត្ត និងនាំគ្នាហៅថា ស្មាតហ្គឺល ឬ SMART girl ពុំមានការបកប្រែទេ ប៉ុន្ដែមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោមៈ

“ស្មាតហ្គឺល” មានន័យថា “ឆ្លាតឈ្លាសវៃ ចេះស្វែងរកសេវាសុខភាព”
“ម្កុដពេជ្រ” ជានិមិត្តរូបនៃ ភាពជោគជ័យស្រ្ដីស្មាតហ្គឺល។

បច្ចុប្បន្នស្រ្ដីធ្វើការក្នុងសេវាកំសាន្ដទាំងឡាយដូចជា ខារ៉ាអូខេ ម៉ាស្សា ក្លឹបកំសាន្ដរាត្រី ភោជនីយដ្ឋាន បៀហ្កាដិន បានស្គាល់ ហើយយល់ច្បាស់ និងស្រលាញ់ចូលចិត្តស្មាតហ្គឺលយ៉ាងខ្លាំង។ ពួកគាត់កំពុងព្យាយាម ហ្វឹកហាត់ ផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាស្មាតហ្គឺលពិតៗ ដូចជា ចូលរួមស្វែងយល់ពីរបៀបការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ សុខភាពផ្លូវភេទស្រ្ដី ការធ្វើផែនការគ្រួសារនៅតាមបណ្ដាក្លឹបស្មាតហ្គឺលណា ដែលនៅជិតកន្លែងធ្វើការរបស់ខ្លួន។ ជាពិសេស ស្រ្ដីយើងបានព្យាយាមទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់យ៉ាងតិច ២ដងក្នុង១ឆ្នាំ និងទៅឲ្យគ្រូពេទ្យពិនិត្យ និងធ្វើរោគវិនិច្ឆ័យអំពី ជំងឺកាមរោគ ៤ដងក្នុង១ឆ្នាំ ឬរៀងរាល់ ៣ខែម្ដង។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក