តើធ្លាក់ស​បែបណាធម្មតា ​បែបណាមិនធម្មតា

តើធ្លាក់ស​បែបណាធម្មតា ​បែបណាមិនធម្មតា

ធ្លាក់សថ្វីត្បិតតែជារឿងធម្មតាសម្រាប់ស្ដ្រី តែវាធ្វើឱ្យអ្នកខ្វល់ខ្វាយចិត្ដដែរ ព្រោះធ្លាក់សអាចមានសញ្ញាខុសគ្នា ធ្លាក់សមួយបែបគឺជាភាវៈប្រក្រតី និងមួយបែបទៀតជាភាវៈមិនប្រក្រតី។ ដូចនេះស្មាតហ្គឺលយើងទាំងអស់ព្យាយាមស្វែងយល់បញ្ហានេះជាប្រចាំ។

ធ្លាក់សធម្មតា​ (Physiologic Leukorrhea)

  • ធ្លាក់ស រឺ ផ្នែកវេជ្ជសាស្ដ្រហៅថា (ឡឺហ្កោរេ)នោះសំដៅលើវត្ថុដែលត្រូវបពោ្ចញមកតាមទ្វារមាស ដែលមានពណ៌ស រឺ ពណ៌ផេ្សងៗទៀត ដូចជា ពណ៌លឿង ពណ៌ក្រហមលាយបៃតង ពណ៌ត្នោតជាដើម។ជាទូទៅមានពីរប្រភេទ គឺធ្លាក់សធម្មតា និងមិនធម្មតា។
  • ធ្លាក់សធម្មតា គឺមាននៅមុន និងក្រោយពេលមានរដូវ ២-៣ថ្ងៃ គឺជាអំឡុងពេលដែលមានឈាមមកចិញ្ចឹមកើនឡើងច្រើន ធ្វើឱ្យមានវត្ថុហូរចេញពីគ្រប់ផ្នែកនៃអវៈយវៈបន្ដពូជអំឡុងពេលមានគភ៌ដោយសារតែមានការជ្រុះធ្លាក់របស់កោសិកាភ្នាសជញ្ជាំងទ្វារមាសរួមទាំងមានទឹករំអិលពីក្រពេញបរិវេណមាត់ស្បូនច្រើនឡើង។​
  • មានវត្ថុប្លែកនៅក្នុងរន្ធទ្វារមាស ដូចជាសំឡី ក្រដាសជូតសំអាតវត្ថុ ដែលប្រើសំរាប់ពន្យារកំណើត…។
  • ដំបៅទ្វារមាស និងមាត់ស្បូន ដែលបណ្ដាលមកពីការប៉ះទង្គិចយ៉ាងខ្លាំងក្លា រឺ អាចបណ្ដាលមកពីការឆ្លងមេរោគផេ្សងៗ ដូចជារោគស្វាយ (ស៊ីបហ្វីលីស) ជាដើម។
  • សាច់ដុះ និងមហារីកនៅទ្វារមាស។

ដូចនេះពេលមានធ្លាក់ស ស្មាតហ្គឺលយើងគួរចេះសងេ្កតមើលខ្លួនឯងថា តើធ្លាក់សនោះធម្មតា រឺ មិនធម្មតា? ព្រោះបើសិនធ្លាក់សខុសប្រក្រតី អ្នកគួររួសរាន់ទៅជួបប្រធានក្រុមស្មាតហ្គឺល ដើម្បីឱ្យគាត់ជូនទៅជួបគ្រូពេទ្យជំនាញឯកទេស ឬទៅជួបគ្រូពេទ្យជំនាញដោយខ្លួនឯងកុំខានដើម្បីធ្វើរោគវិនច្ឆ័យនិងព្យាបាល។ សូមជៀសវាងទៅទិញថ្នាំនៅឱសថស្ថានដោយខ្លួនឯង និងទៅរកគ្រូបូរាណ។ ប្រការសំខាន់មួយទៀតអ្នកចាំបាច់ត្រូវធ្វើអនាម័យឱ្យបានស្អាតជាប្រចាំ​

ធ្លាក់សមិនធម្មតា​ (Pathologic Leukorrhea)

ធ្លាក់សប្រភេទនេះ តែងតែមានចំនួនច្រើន និងមានក្លិនខុសប្រក្រតីព្រមទាំងមានអាការៈរមាស់ក្រហាយ នៅបរិវេណទា្វរមាស រឺបរិវេណក្បែរៗនោះ។ ពេលបន្ទោបង់នោមមានសភាពរអាក់រអួលរលាក រឺអាចធ្វើឱ្យមានការឈឺចាប់ខណៈពេលរួមភេទ។​

ធ្លាក់សខុសប្រក្រតីបណ្ដាលមកពីមូលហេតុជាច្រើនដូចជាៈ

  • ការឆ្លងរោគ បានដល់ពួកប៉ារ៉ាស៊ីត (ទ្រីកូម៉ូណាស) មេរោគផ្សិត (ហ្កង់ឌីដា) មេរោគប្រមេះ (ហ្គោណូរេ) និងមេរោគបាក់តេរី ផ្សេងៗ រួមទាំងមេរោគជាច្រើន។
  • រលាកមាត់ស្បូន និងមានដំបៅ។

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក