ការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែសីហា

Writing contest

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមប្រជាជនគោលដៅ សមាជិកបណ្តាញ និងប្រធាន បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមបំលែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមបញ្ជូនអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ សម្លេងថត វីដេអូថត ឬ ការឆ្លើយនូវសំណួររយៈពេល០៥ នាទីដោយផ្ទាល់តាមទូរស័ព្ទ ទៅលើប្រធានបទដូចខាងក្រោម។

“ក្នុងនាមជាជនបង្គោល ឬជាមិត្តភ័ក្រ្ត ប្រសិនបើអ្នកបានជួបប្រទះអំពើហិង្សាលើរាងកាយ ឬ ការបំពានខាងផ្លូវភេទ ទៅលើក្រុមគោលដៅណាមួយ តើអ្នកត្រូវជួយពួកគេដោយរបៀបណា?”

រង្វាន់ផ្តល់ជូន
ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត
សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និង/ឬ ទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម។ បញ្ចប់ការទទួលត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច។

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 077 999 679 (Cell card) ឬ 010 722 933 (Smart) ឬ អ៊ីម៉ែល cchinith@fhi360.org

 

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក