ការប្រកួតប្រជែងការសរសេរ និងការនិយាយ សម្រាប់ខែមិថុនា
អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមប្រជាជនគោលដៅ សមាជិកបណ្តាញ និងប្រធាន បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមបំលែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។
សូមបញ្ជូនអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ សម្លេងថត វីដេអូថត ឬ ការឆ្លើយនូវសំណួររយៈពេល០៥ នាទីដោយផ្ទាល់តាមទូរស័ព្ទ លើប្រធានបទជម្រើសដូចខាងក្រោម។ អ្នកចូលរួមអាចធ្វើការជ្រើសរើសឆ្លើយសំណួរណាមួយក្នុងចំណោមសំណួរទាំងពីរ។
សំណួរទី ១៖ តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា ដែលបានប្រារព្ធកាលពីថ្ងៃទី១២ ដល់ ២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ
សំណួរទី ២៖ តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគ អេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ?
រង្វាន់ផ្តល់ជូន
ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។
ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត
សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និង/ឬ ទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម។ បញ្ចប់ការទទួលត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច។
ទំនាក់ទំនងព័ត៌មាន
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org។